សរសេរគេហទំព័រ ប្លក់(Blog) ដោយ មិនត្រូវការ Server តាមរយៈ TFD Blog ជាមួយបច្ចេកវិទ្យា Nuxt/Content នឹង TailwindCSS

សរសេរគេហទំព័រ ប្លក់(Blog) ដោយ មិនត្រូវការ Server តាមរយៈ TFD Blog ជាមួយបច្ចេកវិទ្យា Nuxt/Content នឹង TailwindCSS

១ មករា ១៩៧០ — ចៅ ដារ៉ា

ចែករំលែកអត្ថបទនេះ

យើងតែងតែឮពាក្យ vlog នៅលើ YouTube នាពេលបច្ចុប្បន្ននេះ។ ចុះ Blog វិញ?

Blogគឺជាគេហទំព័រដែលធ្វើបច្ចុប្បន្នភាពជាប្រចាំនូវព័ត៌មានទាក់ទងនឹងប្រធានបទជាក់លាក់ដែលមានមនុស្សយកចិត្តទុកដាក់ និងចាប់អារម្មណ៍លើប្រធានបទទាំងនោះ។ Blog អាចជាគេហទំព័រព័ត៌មាន កំណត់ហេតុប្រចាំថ្ងៃ គន្លឹះ DIY ជាដើម។

ដូច្នេះ V នៅពីមុខប្លក់មានន័យថា វីដេអូ ។ យើងអាចនិយាយបានថា vlog គឺជា Blog ដែលប្រាប់រឿងរ៉ាវនៅក្នុងវីដេអូជំនួសឱ្យការសរសេរ។

អ្នកអាចចាប់ផ្តើមសរសេរ Blog ផ្ទាល់ខ្លួនរបស់អ្នកជាមួយ TFD Blog

លក្ខណៈពិសេស

នេះគឺជាគេហទំព័របែបប្លក់ (Blog) មិនត្រូវការ server ដំណើរការដោយ @nuxt/content នឹង TailwindCSS អាចភ្ជាប់ជាមួយ forestry.io ដើម្បីគ្រប់គ្រងមាតិការ។

  • ប្រើ Docker ដើម្បីដាក់​ អ្វីគ្រប់យ៉ាងដែលទ្រទ្រង់គេហទំព័រនេះ ឲ្យនេះមួយដុំដោយឡែក ហើយប្រើ NginX ជា ប្រូកស៊ីបញ្ច្រាស (Reverse Proxy)។
  • រួមបញ្ចូល nuxt/google-analytics ជាមួយនឹងការវិភាគគេហទំព័រងាយស្រួល.
  • រួមបញ្ចូល daisyui​ ជាសមាសធាតុ tailwind ជាមួយនឹងសមាសធាតុអន្តរកម្មដែលអាចប្ដូរតាមបំណងបានខ្ពស់។
  • រួមបញ្ចូល nuxt-imgដើម្បីជំនួស <img> ស្លាក HTML សម្រាប់បង្កើនប្រសិទ្ធភាពរូបភាពកាន់តែប្រសើរជាមួយ Netlify
  • រួមបញ្ចូល @nuxtjs/moment សម្រាប់ការកំណត់ពេលវេលា
  • រួមបញ្ចូល @babel/eslint-parser, prettier សម្រាប់ការត្រួតពិនិត្យ និងទម្រង់កូដរបស់កូដ

បទបង្ហាញ

គេហទំព័រផ្លូវការបស់ TFD

របៀបដំឡើង

ជាមួយ Docker (ណែនាំឲ្យយករបៀបនេះ)

Clone រឺ Fork ឃ្លាំងកូឌនេះ ទៅកាន់គណនី Github របស់អ្នក.

$ git clone https://github.com/tfd-ed/tfd-blog 

បង្កើតឯកសារថ្មីមួយឈ្មោះ .env ពីឯកសារឈ្មោះ .env.example ហើយ ជំនួស អថេរ ទាំងអស់ជាមួយរបស់អ្នក.

អថេរពណ៌នាលំនាំដើម
GOOGLE_ANALYTICS_IDGoogle Analytics UA ID របស់អ្នក (UA-XXXXX-X)
WEB_URLដែនប្លុករបស់អ្នក។https://www.tfdevs.com
FACEBOOK_URLតំណរភ្ជាប់ទៅកាន់ទំព័រ Facebook ឬក្រុមរបស់អ្នក។
TELEGRAM_URLតំណរភ្ជាប់ទៅបណ្តាញ Telegram ឬក្រុមរបស់អ្នក។https://t.me/tfdTech
GITHUB_URLតំណរភ្ជាប់ទៅគណនី Github របស់អ្នក។https://github.com/tfd-ed
YOUTUBE_URLតំណរភ្ជាប់ទៅឆានែល YouTube របស់អ្នក។
SITE_TITLEចំណងជើងប្លុករបស់អ្នក។TFD Blog
EMAILអាសយដ្ឋានអ៊ីមែលប្លុករបស់អ្នក។info@tfdevs.com
YOUTUBE_CHANNEL_IDលេខសម្គាល់ប៉ុស្តិ៍ YouTube របស់អ្នក។UCJHZ__wUxS9lgTZHMxpMJcQ

បន្ទាប់មកត្រូវប្រើប្រាស់ បទបញ្ជារដូចខាងក្រោម៖

$ cd tfd-blog 
$ docker-compose up -d 

ចូលទៅកាន់ http://localhost

មិនប្រើ Docker

ត្រូវច្បាស់ថា NodeJS ជំនាន់ ១៦.៤.០ ឡើងទៅ ត្រូវបានដំឡើងនៅក្នុងម៉ាស៊ីនរបស់អ្នក។

$ yarn install 
$ yarn dev 

ចូលទៅកាន់ http://localhost:3000/

ត្រៀមប្រើជាផ្លូវការ

# បង្កើតគម្រោងឋិតិវន្ត 
$ yarn generate 
$ yarn start 

ការគ្រប់គ្រងមាតិកា

មាតិកាទាំងអស់មានទីតាំងនៅក្នុងថត content/ ដែលអ្នកអាចមើលឃើញរចនាសម្ព័ន្ធ។

មតិយោបល់

cookies

ខូគី (Cookies)

គេហទំព័រនេះប្រើខូគីសម្រាប់ការវិភាគ និងការកែលម្អនៅលើទំព័រ! ដោយបន្តការប្រើប្រាស់ មានន័យថាអ្នកព្រមទទួលយកខូគី។
ស្វែងយល់បន្ថែមពី Cookies
យល់ព្រម