កម្មវិធីធ្វើត្រាប់តាម ចរាចរណ៍នៅផ្លូវប្រសព្វ ដោយប្រើគណិត នឹង ភាសាប្រូក្រាម C/C++

កម្មវិធីធ្វើត្រាប់តាម ចរាចរណ៍នៅផ្លូវប្រសព្វ ដោយប្រើគណិត នឹង ភាសាប្រូក្រាម C/C++

១ មករា ១៩៧០ — ចៅ ដារ៉ា

ចែករំលែកអត្ថបទនេះ

ខ្ញុំបានសម្រេចចិត្តបង្ហាញកូដគំរោងនេះជាសាធារណៈនៅក្រោម GPLv3 (អាជ្ញាប័ណ្ណសាធារណៈទូទៅរបស់ GNU, កំណែ 3) បន្ទាប់ពីខ្ញុំបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ។

នេះ​ជា​កម្មវិធីធ្វើត្រាប់តាមចរាចរណ៍នៅផ្លូវប្រសព្វ​ដែល​មាន​សមត្ថភាព​បង្កើត​យានជំនិះ​ដែល​មក​ដល់​ក្នុង​អត្រា​អាច​គ្រប់​គ្រង​ខុសៗ​គ្នា។

ឥរិយាបថរថយន្តអាចត្រូវបានផ្លាស់ប្តូរក្នុងពេលវេលាជាក់ស្តែងនៅក្នុងរបៀបដូចខាងក្រោម៖

  • គោរព​ភ្លើង​សញ្ញា​ចរាចរណ៍
  • មិន​គោរព​ច្បាប់​ចរាចរណ៍​
  • មើលអ្នកនៅ​មិន​ឃើញ​ឬ​អត់

    បទបង្ហាញ

ប្រព័ន្ធប្រតិបត្តិការណ៍ដែលបានសាកល្បង

ខ្ញុំបានសាកល្បងដំណើការប្រូក្រាមនេះលើប្រព័ន្ធខាងក្រោម៖

  • Windows 10 20H2 19042
  • macOS Big Sur 11.2.1
  • Ubuntu 20.04.2 LTS

របៀបដំឡើង

ទាញយកកូដតាមរយៈ Git

$ git  clone  https://github.com/KimangKhenng/Traffic-SImulation-and-Visualization.git 

កម្មវិធីនេះ ត្រូវឲ្យមាន Qt ជំនាន់ ៥.០.០ ឡើងទៅ ដើម្បីបកប្រែកូដនឹង ដំណើរការ. កូដនេះអាចបកប្រែបាន តាមវិធីតទៅនេះ៖.

ដំណើរការរហ័សនៅលើ Windows, Mac និង Linux ជាមួយ Qt Creator

  • បើកគម្រោងជាមួយ Qt Creator ។
  • កំណត់រចនាសម្ព័ន្ធគម្រោងជាមួយ MinGW ឬ Visual Compiler
  • ចុច Compile នឹង Run

Manually Build Release on Windows with MingGW

សូមបង្កើត Qt/5.XX/mingw/mingwXXX_64/bin/ នឹង Qt/Tools/mingwXXX_64/bin/ ទៅលើ​ PATH នៅក្នុង System Environment Variables.

$ cd Traffic-SImulation-and-Visualization 
$ qmake 
$ mingw32-make 
$ mingw32-make clean 
$ cd release 
$ windeployqt --quick --no-translations . 

អ្នករួមចំណែក

  • ឃាង គឹមអាង, TFD ( ស្ថាបត្យករ Software, អ្នកអភិវឌ្ឍន៍ AI)
  • កោ សុខជា, ដេប៉ាតឺម៉ង់វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន, មហាវិទ្យាល័យ​វិស្វកម្ម, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ( Advisor, Initiator)

ចាប់អារម្មណ៍ចង់ក្លាយជាអ្នករួមចំណែកម្នាក់? ចង់ចូលរួមក្នុងសហគមន៍របស់យើងទេ? ផ្ញើអ៊ីមែលមកខ្ញុំដោយលម្អិតអំពីរបៀបដែលអ្នកចង់បន្ថែមលក្ខណៈពិសេស ជួសជុលផ្នែកខ្លះ ឬអ្វីក៏ដោយដែលអ្នកចង់បានមកកាន់ kimangkheang@gmail.com

ថ្លែងអំណរគុណ

  • សូមអរគុណដល់ endrll សម្រាប់ការផ្តល់ប្រព័ន្ធវេចខ្ចប់ CQtDeployer ដើម្បីផលិតកម្មវិធីនេះ។
  • សូមអរគុណដល់ jurplel សម្រាប់ការផ្តល់ install-qt-action ដែលជួយយើងក្នុងការបង្កើតដំណើរការបង្កើតដោយស្វ័យប្រវត្តិ។

មតិយោបល់

cookies

ខូគី (Cookies)

គេហទំព័រនេះប្រើខូគីសម្រាប់ការវិភាគ និងការកែលម្អនៅលើទំព័រ! ដោយបន្តការប្រើប្រាស់ មានន័យថាអ្នកព្រមទទួលយកខូគី។
ស្វែងយល់បន្ថែមពី Cookies
យល់ព្រម